ពិធីអបរំផ្សាព្វផ្សាយ ស្តីពីការយល់ដឹងសុខភាពបន្តពូជ និងការថែទាំសុខមាលភាព មាតាពេលមានផ្ទៃពោះ​ មុនពេលសំរាល ​និងក្រោយពេលសំរាល

សន្តិភាព នាំមកនូវការអភិវឌ្ឍ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ! នាល្ងាច ថ្ងៃអង្គារ ០៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ខ្ញុំបាទបានចូលរួមជាអធិបតីភាព ក្នុងពិធីអប់រំផ្សព្វផ្សាយ ស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខមាលភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលកូន ក្នុងការរស់នៅតាមគន្លងថ្មីក្នុងបរិបទនៃការរីករាលដាលនៃជម្ងីកូវីដ-១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ ក្នុងឱកាសនេះដែរ ខ្ញុំបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៥៩គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម ,មី ១កេស ត្រីខ ១យួរ, ទឹកត្រី ១យួរ,ទឹកសុទ្ធ ១កេស, ម៉ាស ១ប្រអប់ ,ជេល ១ ដប, សាប៊ូ ១ដុំ និងថវិកា ចំនួន ១០ម៉ឺនរៀល៕