ក្រុមហ៊ុនមាន់ជល់ online SR88۔ខេត្តតាកែវ

ល្បែង​បញ្ជល់មាន់អនឡាញ  តាម​កញ្ចក់​ទូរទស្សន៍ របស់​ក្រុមហ៊ុន SR88 កំពុង​តែរីករាលដាលពេញ ក្រុង​ដូន​កែវ ហេតុអ្វី​បានជា​លោក ឥ​ន្ទ មណ្ឌល អធិការ​ក្រុង​ដូន​កែវ មិន​បង្ក្រាប​.? ប្រហែលជាលោក បានទទួល٠٠٠٠٠٠٠ដែរហើយមើលទៅ ទើបមិនបង្ក្រាប ។ 


ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ របស់​ក្រុមហ៊ុន SR88 កំពុង​ដើរ​ពង្រីក​សាខា​ពេញ​ក្រុង ​ដូន​កែវ ហេតុអ្វី​បានជា​លោក ឥ​ន្ទ មណ្ឌល អធិការ​ក្រុង​ដូន​កែវ មិន​បង្ក្រាប​.? ឬ​មួយ​លោក​បានទទួល٠٠٠٠٠٠٠ពីក្រុមហ៊ុនដែរហើយមើលទៅ ទើបមិនបង្ក្រាបសោះ ។

(​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២)
​ខេត្តតាកែវ ៖ យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​/​ឃុំ​/​សង្កាត់ គ្មាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដូច​ជា​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ នៅក្នុង​ហាង​កាហ្វេ​ចំនួន​២

ដែលមាន​ទីតាំង​ទី ១​ ស្ថិតនៅ​ភូមិ​ចុង​ថ្នល់ ជាប់​របង​ពន្ធនាគារ​ខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុង​ដូន​កែវ និង ទី​តាំងទី ២ ផ្លូវ​ក្រុង​លេខ​២១ ភូមិ​ស្នោរ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ កំពុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង សង្កាត់​បារាយណ៍ នឹង សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ រិះគន់​យ៉ាង​ខ្លាំង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មាន​អំណាច​ ក្នុង​ក្រុង​ដូន​កែវ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ មិន​យកចិត្តទុកដាក់​ក្នុងការ​ ចុះបង្ក្រាប​នោះឡើយ​។​

​ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​បានឲ្យដឹង​ទៀត​ថា ទីតាំង​ល្បែង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍​ខាងលើនេះ​ជា​កម្មសិទ្ធិ​របស់ SR88 ដែល​កំពង់តែ​ដើរ​ពង្រីក​សាខា នៅក្នុង​ទឹកដី​  ទី​រួមខេត្តតាកែវ ដែល​ធ្វើឲ្យ​ប៉ះពាល់​សតិអារម្ម​ណ៍​បងប្អូន​ប្រជាពលរដ្ឋ​ និង​ធ្វើឲ្យ​ពួកគាត់​អស់​សង្ឃឹម​ជាខ្លាំង​លើ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​ដូន​កែវ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងមូល​ហាក់បីដូចជា​មិន​ចេញ​សកម្មភាព ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​កំពុងបើក​លេង​យ៉ាងអាណាធិបតេយ្យ នៅក្នុងក្រុងនេះសោះ ។

​ពូក​គាត់​បានបន្តថា ទីតាំង​ជល់​មាន់​តាម​អន​ឡាញ​ជាច្រើន​នៅ​មិនទាន់​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ក្រុង​ដូន​កែវ ឬ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ​ទាំងនោះ​ ចុះ​បោសសម្អាតនិងបង្ក្រាបនៅឡើយ​ទេ​ {​ពោលគឺ​}៖​

នៅតែ​បណ្ដែតបណ្ដោយ​ឲ្យមាន​កា​រ​ជួបជុំ​គ្នា​លេង​ភ្នាល់​លុយ​យ៉ាង​សន្ធឹកសន្ធាប់ គ្រឹកគ្រាក់ គ្រេងៗដូចនាគលេងទឹក ឬ​គិត​ថា​គឺជា​ល្បែង​ប្រជាប្រិយ​កំពុង​ពេញនិយម​ចំពោះ​ប្រជាពលរដ្ឋ​ទើប​មិន​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ដូន​កែវ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ និង​ភ្ញាក់​ពី​ដំណេក​លុបមុខ សិត​សក់ ឆ្លុះ​កញ្ចក់ មើល​ខ្លួនឯង​ថា បច្ចុប្បន្ន​ខ្លួន​មាន​តួនាទី​អ្វី​ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ និង​បម្រើ​ផលប្រយោជន៍​ជាតិ​ទាំងមូល​និង​បញ្ជាស់អំពើចោរកម្ម​ អសន្តិសុខ ដូចជា​៖​ ចោរលួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​និង កើតឡើងមាននូវ​អំពើហិង្សា​ក្នុង​គ្រួសារ​

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​គោរព​ស្នើសុំ​ដល់​លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការដ្ឋាន​នគរបា​ល​ខេត្តតាកែវ សូមលោក យកចិត្តទុកដាក់​ក្នុង​ការចាត់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ចុះ​ស្រាវជ្រាវ​ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខាងលើ​នេះ​ផង និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​៕