ឯកឧត្តម ឃ្លាំង ហួត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យមើលបងប្អូនប្រជាពលរដ្ឋរស់នៅលើដី តំបន់អាងទឹក ស្ថិតនៅចំណុចភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលគ្មានប័ណ្ណកម្មសិទ្ធិ ។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅតំបន់អាងទឹកដែលគ្មានប្លង់កម្មសិទ្ធិ និងអមដំណើរដោយលោក ចៅសង្កាត់ ចាក់អង្រែក្រោម និងមន្ត្រីជំនាញខាងក្រសួងសុរិយោដី ចូលរួមនឹងការចុះត្រួតពិនិត្យនេះផងដែរ។






