ឮសំឡេងហ៊ោរកញ្ជ្រៀវស្មានថាជាសំឡេងអ្វី

តាមពិតទៅ ជាសំឡេងក្រុមអ្នកញៀនល្បែងសោះ ។


ទីតាំងបញ្ជល់មាន់អនឡាញមួយកន្លែង ស្ថិតនៅ ផ្សារយួន ភូមិលេខ 1ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ហួសផ្សារទៅ 300 ម៉ែត្រ បត់ស្ដាំចូល 150ម៉ែត្រ នោះនិងឃើញក្រុមអ្នកញៀនល្បែង បានកំពុងតែសហការគ្នាលេងល្បែង យ៉ាងអាណាធិបតេយ្យ និងម្នាក់ៗ ចាញ់អស់ប្រាក់ រាប់ពាន់ រាប់ម៉ឺន រាប់លាន រៀលក្នុងមួយថ្ងៃៗ ចំណែកមេបនល្បែងវិញសប្បាយប្រមូលលុយ មុខរីកដូចផ្សិតត្រូវទឹកភ្លៀងអញ្ចឹង 

រីឯសមត្ថកិច្ចមូលដ្ឋានវិញហាក់បីដូចជាសម្ងំស្ងៀមឈឹងដូចត្រូវថ្នាំសណ្ដំអញ្ចឹង

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានដាក់ការសង្ស័យថាទីតាំងបនល្បែងមាន់ជល់អនឡាញមួយនេះ ប្រហែលជាឆ្នាំងបាយរបស់អស់លោកមន្ត្រីមូលដ្ឋានហើយមើលទៅបានជាមិនឃើញចុះបង្ក្រាបសោះ។