( ភូមិ ចារ ឃុំចារ ស្រុក ព្រៃកប្បាស ខេត្ត តាកែវ )
នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២០៥៦៦ ត្រូវ និងថ្ងៃអាទិត្យទី ២៥ ខែកញ្ញាឆ្នាំ ២០២២។
បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌឬ កាន់បិណ្ឌត្រូវបានបញ្ចប់មកយើងអង្កេតឃើញថា មានប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាជាច្រើន បានអញ្ជើញមកពីគ្រប់ ទិសទីកន្លែងនានា ដើម្បីចូលមកជួបជុំគ្នា នៅទីអារាមវត្តនីមួយៗតាមបណ្ដា ភូមិនានាដែលជា ស្រុកកំណើតរបស់ បងប្អូនយើងទាំងអស់គ្នា ក្នុងគោលបំណងដើម្បីឧទ្ទិស នូវកុសល់ ផលបុណ្យជូនដល់ ជីដូន ជីតា ញាតិកាទាំងប្រាំពីសន្តាន ដែលបានបាក់បែកចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ។
![]() |
នៅក្នុងកិច្ចការកុសលផលបុណ្យនេះផងដែរ យើងក៏ឃើញមានការរៀបចំរាប់បាត្រ និងរៀបចំនូវបាយទឹកនំចំណីត្រីសាច់ផ្លែឈើ គ្រប់ បែបគ្រប់យ៉ាងដើម្បីត្រៀមទុកប្រគេន ដល់ព្រះសង្ឃ អ្នកខ្លះទៀតក៏បានយកនូវបច្ច័យដាក់ក្នុងហិបពុទ្ធបូជា ដើម្បីបង្សុកូលផងដែរ។
និពន្ធនិងគ្រប់គ្រងការផ្សាយដោយ ខ្ញុំបាទ សក្តា នេត
ចាង ហ្វាង គេហទំព័រ បិតា ញូស៍ ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្មលេខ 092 330 306/070 330 306









