រដូវបុណ្យភ្ជុំ បិណ្ឌ ០១ នៅអារាមវត្តចា

ស្រុកព្រៃកប្បាស ខេត្តតាកែវ

នៅវេលាម៉ោង ០៤និង ០០ នាទីទៀបភ្លើង ឈានចូលដល់ថ្ងៃ ០១រោច ខែ ភទ្របទឆ្នាំខាលចត្វាស័ក ព٠ស ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី ១១ខែកញ្ញាឆ្នាំ ២០២២។


រដូវបុណ្យភ្ជុំបានចូលមកដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិទាំង ០៩នៅឃុំចារស្រុកព្រៃកប្បាសខេត្តតាកែវ បាននាំគ្នាមកបោះបាយបិណ្ឌ យ៉ាងសស្រាក់សស្រាំ និងធ្វើបុណ្យដាក់បិណ្ឌនៅក្នុងអារាមវត្ត នេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋ ជនរួមជាតិ និងរួមសាសនា
 

ភូមិទាំង០៩ នេះរួមមាន÷

១۔ភូមិ ចារ 
២۔ភូមិ ស្រែពោធិ៍
៣۔ភូមិ ស្វាយចាល់ 
៤۔ភូមិ អំពិលខាងលិច 
៥۔ភូមិ អំពិលខាងកើត 
៦۔ភូមិ បាំងបាត់ 
៧۔ភូមិ ស្លា
៨۔ភូមិ ចន្ទមង្គល 
៩۔ភូមិ អង្គស្វាយចេក

 
បានកំពុងតែ ប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ បោះបាបិណ្ឌ 
និងបំពេញតួនាទីភារកិច្ចជាកូនខ្មែរ រក្សានូវទំនៀមទម្លាប់ 
ប្រពៃដូនតា អ្នកកាន់ព្រះពុទ្ធសាសនាបានយ៉ាងល្អផងដែរ ៕