ខេត្តកំពត ស្រុកទឹកឈូ ៖ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជាទីតាំងល្បែងស៊ីសងបញ្ជល់មាន់តាមប្រព័ន្ធទូរទស្សន៍ អន ឡាញ នៅត្រង់ចំណុចភូមិម៉ាក់ប្រាំង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត កំពុងបើកទទួលក្រុមអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងពពាក់ពពូន យ៉ាងអាណាធិបតេយ្យដោយគ្មានកោតក្រែង អាជ្ញាធម្មលដ្ឋានសោះ។ កត្តាទាំងនេះហើយបានធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុង ភូមិ ឃុំ ស្រុកខាងលើ រិះគន់យ៉ាងខ្លាំងថា មន្ត្រីអាជ្ញាធរស៊ីប្រាក់ខែរដ្ឋ ការងារអត់ធ្វើ មិនដឹងថ្នាក់លើដឹងដែរឬទេ ?បានជាមិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបសោះឡើយ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខាងលើបានឲ្យដឹងទៀតថា ទីតាំងល្បែងអនឡាញ បានកំពុងតែបន្តដែលជាហេតុបណ្ដាលឱ្យមាន ផលប៉ះពាល់ ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យពួកគាត់អស់សង្ឃឹមជាខ្លាំងលើមន្ត្រីមូលដ្ឋាន ថ្នាក់ក្រោមរហូតដល់មន្ត្រីថ្នាក់ខេត្ត ទាំងមូលហាក់បីដូចជាមិនចេញសកម្មភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងកំពុងបើកលេងរីកដុះដាលដូចផ្សិតក្នុងខេត្តសោះ ។
ពួកគាត់បានបន្តថា ទីតាំងជល់មាន់តាមអនឡាញជាច្រើននៅមិនទាន់ឃើញមានមន្ត្រីមូលដ្ឋាន ឬមន្ត្រីពាក់ព័ន្ធក្នុងខេត្តទាំងនោះចុះធ្វើការបង្ក្រាបនៅឡើយទេ{ពោល}៖នៅតែបណ្ដែតបណ្ដោយឲ្យមានការជួបជុំគ្នាលេងភ្នាល់លុយយ៉ាងអាណាធិបតេយ្យ ឬគិតថាគឺជាល្បែងប្រជាប្រិយកំពុងពេញនិយមចំពោះប្រជាពលរដ្ឋទើបមិនបង្ក្រាប?។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពត និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងជៀសវាងឲផុតនូវរាល់ អំពើចោរកម្មអសកម្មភាពដូចជា៖ ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋ និងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។
ករណីខាងលើនេះប្រជាពលរដ្ឋបានគោរពស្នើសុំដល់ លោក អធិការ ស្រុកទឹកឈូ និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ថាននគរបាលខេត្តកំពត មេត្តាយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខាងលើនេះផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ ០៩២ ៣៣០ ៣០៦





