លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តំពង់ចាម​ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលមន្រ្តីថ្មីជំនាន់ទី២​នៅស្នងការដ្ឋាននគរបាលខេត្ត

កំពង់ចាម៖​ នៅរសៀលថ្ងៃទី១៧ ខែ​មករា​ ឆ្នាំ​២០២២​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តំពង់ចាម​ បានអញ្ជេីញជាអធិបតី​ក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលមន្រ្តីថ្មីជំនាន់ទី២​ រយៈពេល​១ខែ​ ជូនដល់មន្រ្តីនគរបាលជាតិក្របខណ្ឌថ្មី​​ ។ កម្មវិធីនេះដែរប្រព្រឹត្តទៅនៅសាលប្រជុំធំ​ សមាសភាពចូលរួម​មាន៖​ លោកស្នងការរង​ ផែនការងារធនធានមនុស្ស​,​ សេនាធិការ​,​ ទទួលដឹកនាំ​ការិយាល័យ​កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ​លោកនាយ-នាយរងការិយាល័យ​បុគ្គលិក​,បណ្ដុះបណ្ដាល​,​ ការិយាល័យ​កិច្ចការបុស្តិ៍នគរបាលរដ្ឋបាល លោកអធិការនគរបាលស្រុក-ក្រុងទាំង១០​ និងមន្រ្តីនគរបាលក្របខណ្ឌថ្មីចំនួន១៧១នាក់​ ។ ក្នុង​ពិធី​បេីកវគ្គនេះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ បានមានប្រសាសន៍ណែនាំ​ដល់មន្រ្តីនគរបាលក្របខណ្ឌថ្មី​ ថា​ ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ​ ឲ្យបានខ្ជប់ខ្ជួន​ មករៀនឲ្យបានទៀងទាត់​ គោរពពេលវេលា​ ស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមគោលរបប​ និងត្រូវគោរពវិន័យឲ្យបានល្អប្រសេីរក្នុងម៉ោងសិក្សា​ ។ លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា​ ​មន្រ្តីនគរបាលក្រមខណ្ឌថ្មី​ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ​ ពីព្រោះកងកម្លាំងនគរបាល​ ជាកម្លាំងស្នូល​​ ក្នុងកិច្ចការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សាធារណៈ​ជូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​​ ក្នុង​ការសម្រេច​ភារកិច្ច​ប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់​ ដោយអនុវត្ត​តាមគោលនយោបាយរបស់​ រាជរដ្ឋាភិបាល​ ក្រសួង​មហាផ្ទៃ​ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ ​។