(ព័ត៌មានបឋម)
សូមមេត្តាជួយ ស៊ែរម្នាក់មួយផង ដើម្បីចែករំលែកដល់សប្បុរសជន និង រកអ្នកឧបត្ថម្ភដល់ទារកម្នាក់នេះតាមរយៈ ទូរសព្ទលេខ 092 330 306/ 070 330 306
សម្រាប់សម្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភខ្ញុំបាទនឹងធ្វើការ live ផ្ទាល់និងបង្ហោះជាសាធារណៈក្នុងផេកគេហទំព័រ បិតា ញូស៍ សូមអរគុណ
Share ១មិនអស់ថ្មអីទេបងប្អូន មានន័យថា ចូលរួមចំណែកក្នុងសង្គម ជាតិយើង
សូមបងប្អូនមហាជនទាំងអស់ជួយខ្ញុំអោយមានជីវិតរស់នៅលើលោកីយ៍នេះផង ។
ពេលនេះខ្ញុំត្រូវការជំនួយពីបងប្អូនមហាជនទាំងអស់ដែលមានក្តីមេត្តាដល់ខ្ញុំ ដែលជាទារកកំសត់ កើតមកខ្វះអាណាព្យាបាល មានតែម្ដាយ ហើយមានសតិមិនគ្រប់ទៀត តើខ្ញុំរំពឹងរស់នៅដោយរបៀបណា?
គួរឲសូរណាស់ដល់ស្ត្រីសតិមិនគ្រប់ម្នាក់ ត្រូវបានបុរសមិនស្គាល់មុខរំលោភសេពសន្ទវៈ បង្ករឲមានផ្ទៃពោះ ពេលនេះកើតបានកូនម្នាក់ហើយមានទម្ងន់១គីឡូ ៣ខាំ
តាមប្រភពព័ត៌មានពីបងស្រីម្នាក់ ឈ្មោះ បុប្ផា គាត់បាននិយាយប្រាប់អង្គភាពសារព័ត៌មាន បិតា ញូស៍
នៅវេលាម៉ោង 8:30 ព្រឹកមិញនេះថាគាត់បានប្រទះឃើញស្ត្រីម្នាក់បានបង្កើតកូននៅក្នុងបន្ទប់ទឹក ភ្លាមនោះគាត់ក៏បានបញ្ជូនស្ត្រីសតិមិនគ្រប់ទៅកាន់មន្ទីពេទ្យតំបន់ គល់ស្ពាន់ជ្រោយចង្វារក្នុងសហគមន៍ផ្លូវរថភ្លើង ចំណែកឯទារកនោះវិញក៏បានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ ពេលនេះទារកនិងម្តាយបានដល់មន្ទីរពេទ្យហើយ
បញ្ជាក់ បើសិនមានសប្បុរសជនណាចង់បានទារកនេះយកទៅចិញ្ចឹមនឹងមានការបញ្ជាក់ពីឃុំសង្កាត់ដើម្បីយកទៅចិញ្ចឹមមិនមែនជាការជួញដូរឡើយ៕ 01/05/2022 សូមអរគុណ។



