ពិធីដង្ហែបុណ្យវិសាខបូជា (Visaka Bochea)


(ខេត្ត កណ្ដាល) ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥កើត ខែ ឧសភា ឆ្នាំ២០២២ ថ្ងៃសីល និង ពេញបូណ៌មី ។
មានប្រារព្ធពិធី បុណ្យវិសាខបូជា នៅក្នុងទីអារាមវត្ត ទឹក វិល ឃុំកោះខែល ស្រុក ស្អាង ខេត្ត កណ្ដាល។
បុណ្យវិសាខបូជាគឺជាបុណ្យ មួយរបស់ព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរយើង អ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធពិធីធ្វើជារៀងរាល់ឆ្នាំដើម្បី សុំនូវសេចក្តីសុខ សេចក្តីចម្រើនដល់កូនចៅ ក្រុមគ្រួសារ និងដើម្បីឧទ្ទិសផលបុណ្យជូនដល់ ជីដូនជីតា ម៉ា កុង ដែលបានបាក់បែកចែកឋានទៅបរលោកនាយហើយ។
មិនត្រឹមតែប៉ុណ្ណោះបុណ្យវិសាខបូជានេះ ក៏ជាបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងតាំងពីបុរម្យបុរាណមកម្ល៉េះ។
ដូច្នេះហើយបានជា ប្រជាជនខ្មែរយើងតែងតែនាំគ្នាប្រារព្ធពិធីនេះ គឺដើម្បីរំលឹកនៅគុណូឧបក្ការៈ របស់លោកអ្នកដ៏មានគុណដែលបានចែកឋានទៅ និងឧទ្ទិស កុសលផលបុណ្យ ជូនដល់ញាតិការ ទាំងប្រាំពីសន្តានផងដែរ៕ ដោយខ្ញុំបាទ នេក សក្តា







ពិធីដង្ហែបុណ្យវិសាខបូជា (Visaka Bochea)

 រក្សាសិទ្ធដោយ​​​​ គេហទំព័រ​ បិតា ញូស៌ ធ្វើព័ត៍មានដើម្បីសង្គមជាតិ​ មាតុភូមិ