សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់និស្សិត

 សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់និស្សិតដែលជាជនមានពិការភាពថា«យើងពិការតែរូបកាយទេ តែសូមកុំពិការផ្លូវចិត្តនិងខួរក្បាល» ។

ពាក្យពេចន៍របស់សម្ដេចប៉ុន្មានឃ្លានេះអាចនិយាយបានថាជាពាក្យពេចន៍ ពាក្យមាសដែលមានអត្ថន័យថ្លៃថ្លាបំផុត មិនអាចកាត់ថ្លៃបាននៅក្នុងជម្រៅដួងចិត្តរបស់ជនមានពិការភាពគ្រប់រូប និងសបញ្ជាក់ឲ្យឃើញថា សម្ដេចបានយកចិត្តទុកដាក់និងការគោរពដល់សិទ្ធិមនុស្សមិនថាឡើយ ជនពិការភាពនោះទេ។ 

ពាក្យពេចន៍និងសម្ដីមាសរបស់សម្ដេចទាំងប៉ុន្មានបានធ្វើឲ្យជនមានពិការភាពទាំងអស់គ្នាក្រោកឡើងឈរញញឹមបានប្រកបដោយភាពស្រឡាញ់កក់ក្តៅបំផុតអំពីសម្ដេច។

ជាមួយគ្នានោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញនូវការស្អប់ខ្ពើមចំពោះមនុស្សដែលធ្វើការប្រមាថចំពោះជនមានពិការភាពផងដែរ នេះបើយោងតាមប្រសាសន៍របស់សម្តេចនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។

ព័ត៌មានដើម្បីសង្គមជាតិមាតុភូមិ និងលាតត្រដាងព័ត៌មានពិត ចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់ក្នុងប្រទេស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មដោយគេហទំព័រ បិតា ញូស៍

ទូរសព្ទលេខ ០៩២ ៣៣០ ៣០៦ សូមអរគុណ។