ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថានជំរុញគ្រប់អង្គភាព

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថានជំរុញគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយជ័យភាព បន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេសក្នុងការអនុវត្តឲ្យបានសម្រេចនូវការងារជាអត្ថភាពចំនួន ៨។





(ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)
សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ បានបិទបញ្ចប់
នៅរសៀលថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២២ នេះក្រោយពីដំណើរការរយៈពេលមួយថ្ងៃកន្លះរួចមក។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជ
ការ មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងការបម្រើជាតិមាតុ
ភូមិក្នុងបុព្វហេតុ បរិស្ថាននិងធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាតាមរយៈសន្និបាតបូក
សរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ រយៈពេល ២ ថ្ងៃមកនេះក៏ដូចជា
សិក្ខាសាលាបច្ចេកទេសនានាបានបង្ហាញឱ្យឃើញនូវលទ្ធផលការងារសំខាន់ៗជាច្រើនរបស់ក្រសួងបរិស្ថាន
គួរជាទីមោទនៈ។