ទិដ្ឋភាពភ្ញៀវទេសចរណ៍ មកកំសាន្តក្នុងខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ២០២១ នាឱកាសត្រៀមឆ្លងឆ្នាំសកល ២០២២នេះ។ យើងសង្កេតឃើញថា មានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករចាប់ផ្តើមបោះតង់ រឺក្រាលកន្ទេលអង្គុយលេងតាមបណ្តោយឆ្នេរសាធារណៈ ដែលរដ្ឋបាលខេត្តព្រះសីហនុបានខិតខំរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលកំសាន្តក្នុងខេត្តព្តះសីហនុ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនូវវិធានការ ដោយកម្លាំងមាន សមត្ថកិច្ចក្រុង ស្រុក…
