ភ្នំពេញ៖ (ព័ត៌មានបឋម)សមត្ថកិច្ចមួយក្រុមដែលតាមប្រភ ពព័ត័មានបឋមប្រាប់គឺកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀន បានចុះទៅបង្រ្កាបក្រុ មជនជួញដូរគ្រឿងញៀន ហើយចាប់ខ្លួនជនសង្ស័យម្នាក់។ប៉ុន្តែត្រូវជនសង្ស័យរូបនោះធ្វើការប្រតាយប្រតប់វាយតប ត វិញ ដណ្ដើមបានកាំភ្លើងខ្លី១ដើមពីសមត្ថកិច្ច រួចក៏បាញ់រះជាច្រើនគ្រាប់។ បណ្ដាលឲ្យសមត្ថកិច្ចម្នាក់និងអ្នកភូមិ២នាក់ទៀតរងរបួសធ្ងន់ស្រាលហើយទីបំផុតជនដៃដល់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននាំយកទៅសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ២នាក់គឺជាអ្នកភូមិក្នុងនោះ១,ឈ្មោះនេប សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ របួសស្មាខាង ស្ដាំ១ គ្រាប់ ២,វ៉ា ចាន់សេរីរ័ត្ន អាយុ១៨ឆ្នាំ ចំណែ កអ្នករងរបួសម្នាក់ទៀតគឺជាមន្រ្តីនគរបាលដែលចុះបង្រ្កាបគ្រឿងញៀននោះ។ យោងតាមប្រភពពត៌មានពីអ្នកភូមិបានអោ យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចមួយក្រុមប្រាប់ពួកគាត់ថាគឺជាកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀនអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានចុះទៅបង្រ្កាបក្រុមជនជួញដូរគ្រឿងញៀន។ខណៈនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះជី វ៉ា អាយុ៣៥ឆ្នាំ ប៉ុន្តែជននេះពុំនៅស្ងៀមឲ្យចាប់ខ្លួនស្រួលៗនោះទេ បានវាយតដៃដណ្ដើមយកកាំភ្លើងខ្លី១ដើមពីនគរបាល។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះជនសង្ស័យខាងលើក៏បានបាញ់១គ្រាប់បណ្ដាលឲ្យត្រូវសមត្ថកិច្ចម្នាក់របួសដៃស្ដាំ រួចព្យាយាមរត់គេចខ្លួន។ចំណែកកម្លាំងនគរបាលបានរត់ដេញតាមចាប់ខ្លួននិងយកកាំភ្លើងមកវិញ តែជនសង្ស័យបានឈប់និងឈរអែបនៅនិងសសររបងផ្ទះមួយកន្លែងរួចបាញ់រះជាច្រើនគ្រាប់ទៀត។ បណ្ដាលឲ្យត្រូវស្ត្រីរងគ្រោះទាំង២នាក់ដែ លកំពុងស្ថិតនៅក្នុងផ្ទះរងរបួសធ្ងន់ធ្ងរ ហើ យសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធចាប់ ខ្លួនជនសង្ស័យបាន ព្រមទាំងដកហូតយកបានអាវុធខ្លីនោះមកវិញ។ ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តថា បន្ទា ប់មកសមត្ថកិច្ចខាងលើបានរុញជនសង្ស័ យឈ្មោះជី វ៉ា នោះចូលទៅក្នុងរថយន្តរួចបើករថយន្តចាកចេញទៅបាត់អស់ពុំទទួ លខុសត្រូវដល់អ្នកភូមិដែលរងរបួសនោះទឡើយ ។ក្រោយស្ងប់ស្ងាត់ការផ្ទុះអាវុធរួច ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំគ្នាដឹកយកទៅកាន់មន្ទីរកាល់ម៉ែត ដើម្បីសង្រ្គោះបន្ទាន់។ដោយឡែកកម្លាំនគរបាលប៉ុស្តិ៍ចោ មចៅនិងនគរបាលខណ្ឌពោធិ៍សែនជ័យក៏ បានចុះទៅកាន់កន្លែងកើតហេតុនោះដែរ ហើយបាននិយាយថា អត់ដឹងថាកម្លាំងនគ របាលដែលចុះបង្រ្កាបគ្រឿងញៀននោះគឺ ជាកម្លាំងខាងណានោះទេ ។ព្រោះអត់បានសហការណ៍ឬជូនដំណឹងឲ្យកម្លាំងមូល ដ្ឋានបានដឹងឡើយ រហូតមានរឿងបែបនេះកើតឡើងទើបដឹង៕
